ការចិញ្ចឹមអន្ទង់
ការចិញ្ចឹមអន្ទង់ក្នុងអាងប្លាស្ទិចAugust 23, 2013
គម្រោងបង្ហាញបច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពជុំវិញតំបន់ទន្លេសាប (TSTD) ជាគម្រោងជំនួយ បច្ចេកទេស ដែលផ្តល់សហ-ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្ត ដោយរដ្ឋាភិបាលហ្វាំងឡងដ៏ មូលនិធិដៃគូអ៊ី-អាស៊ី និងចែករំលែកពុទ្ធិនៃសាធារណៈរដ្ឋកូរ៉េ និង ធនាគារអភិវឌ្ឍន៍អាស៊ី (អេឌីប៊ី) ។ រាជរដ្ឋាភិបាលកម្ពុជា ចូលរួមបដិភាគ មិនមែនជាថវិកា (ធនធានមនុស្ស ការិយាល័យបំពេញការងារ…) សម្រាប់អនុវត្តគម្រោង។ ធនាគារអភិវឌ្ឍន៍អាស៊ី ជាអ្នកចាត់ចែងប្រតិបត្តិការផ្ទាល់ ជំនួសមុខឲ្យម្ចាស់ជំនួយ ។ គម្រោង កំពុងធ្វើការសាកល្បងបង្ហាញ បច្ចេកវិទ្យា កសិកម្ម និង ផ្ដល់សេវាព័ត៌មានជនបទ ដើម្បីបង្កើន និង ពង្រីកប្រាក់ប្រភពចំណូលរបស់គ្រួសារកសិករខ្នាតតូច ក្នុងខេត្ដ កំពង់ចាម កំពង់ធំ សៀមរាប និង បន្ទាយមានជ័យ។
សៀវភៅណែនាំបច្ចេកទេសស្តីពី ការចិញ្ចឹមអន្ទង់ក្នុងអាងប្លាស្ទិច នេះបានរៀបចងក្រងឡើង ដើម្បីផ្តល់នូវចំណេះដឹង និងចំណេះធ្វើជាក់ស្តែងស្តីពីការចិញ្ចឹមអន្ទង់ក្នុងអាងប្លាស្ទិចក្រោមទ្រង់ទ្រាយជាលក្ខណៈគ្រួសារ។ ក្នុងនោះមានអន្ទង់ពូជក្នុងស្រុក ៣ ប្រភេទ គឺអន្ទង់ដំណើប អន្ទង់ត្រាវ និងអន្ទង់ព្រ័ត្រ។ កន្លងមកការចិញ្ចឹមអន្ទង់គឺផ្អែកលើពូជអន្ទង់ ចាប់ពីធម្មជាតិ ហើយប្រើចំណីដូចជាកូនត្រី ត្រីចិញ្រាំ ខ្យង ក្តាម គ្រំ ជន្លេន ដែលបានចំអិនអោយឆ្អិនល្អសិន មុននឹងអោយអន្ទង់ស៊ី។
អ្វីដែលជាលក្ខណៈពិសេសនៃការបង្ហាញបច្ចេកទេសចិញ្ចឹមអន្ទង់ក្នុងអាងប្លាស្ទិចនេះ គឺការមិនប្រើភក់ ប៉ុន្តែប្រើសម្រាស់ វល្លិ កំប្លោក និងការប្រើដំបូលប្រក ឬសំណាញ់កាត់ពន្លឺ គ្របពីលើអាង ដើម្បីបំពេញភាពងងឹតអោយអន្ទង់ពីព្រោះអន្ទង់ មិនត្រូវការពន្លឺខ្លាំងនោះទេ។
តាមការសិក្សាស្រាវជ្រាវកន្លងមក ការចិញ្ចឹមអន្ទង់នៅប្រទេសកម្ពុជាយើង ពុំសូវសាយភាយទេ ហើយក៏មិនសូវទទួលបានផលល្អដែរ ដោយសារអ្នកចិញ្ចឹមខ្វះបច្ចេកទេស និងបទពិសោធន៍សមស្រប។ ដូច្នេះហើយទើបគម្រោង TSTD បានលើកយកកម្មវិធីចិញ្ចឹមអន្ទង់ក្នុងអាងប្លាស្ទិច មកធ្វើបង្ហាញសាកល្បង ទៅតាមទីតាំងមួយចំនួននៅក្នុងខេត្តគោលដៅទាំង ៤ ក្នុងគោលបំណងផ្សព្វផ្សាយពីបច្ចេកវិទ្យានេះ ដល់កសិករដែលចាប់អារម្មណ៍ ចង់ចិញ្ចឹម។
ទាញយកការចិញ្ចឹមអន្ទង់ក្នុងអាងប្លាស្ទិច

អត្ថបទទាក់ទង
បច្ចេកទេសចិញ្ចឹមអន្ទង់July 29, 2012
អន្ទង់ ជាប្រភេទសត្វស៊ីចំណីស្រស់ ឬរស់ និងស្អុយរលួយ ។ វារស់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា និងមាន តំលៃលើទីផ្សារ អាចនាំទៅស្រុក និង បំរើ ក្នុងស្រុក ។ សព្វថ្ងៃនេះ គេចិញ្ចឹមនៅតាមគ្រួសារតាមធនធានគេមាន ដូចជា ចិញ្ចឹមក្នុងបែរ ពាង រណ្ដៅផ្លាស្ទិក និងអាងស៊ីម៉ង់ ។ អន្ទង់ ប្រជាជន ចូលចិត្ដ ពិសារ ពីព្រោះ សាច់ឆ្ងាញ់ និង មានជីវជាតិខ្ពស់ ។ សាច់អន្ទង់មានរស់ជាតិឆ្ងាញ់ ជំនួយកំលាំង និងត្រូវបានគេនិយម ចូលចិត្ដជាម្ហូបពិសេសបំផុត ។
ទាញយកបច្ចេកទេសចិញ្ខឹមអន្ទង់